ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

សូមអានបន្ត....

ឯកឧត្តម យឹម សាលីន និងលោកឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទសិក្ខាសាលាដកស្រង់បទពិសោធន៍ ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA

សិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង​

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង​ និងការស្ថាបនាផ្លូវបេតុងចំនួន០៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ

ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រី

នៅល្ងាចថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រីក្រោមប្រធានបទ (ដំណោះស្រាយ និងផែនការស្តារអាជីវកម្ម សម្រាប់សហគ្រិនស្ត្រី) ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមលោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិ

សូមអានបន្ត....