ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ នៅឃុំកំពេញ

ព្រឹកថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ផងដែរថាការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ ចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នូវការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅសាលាឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី»

ព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នំា២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី» នៅមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ក្នុងខេត្តព្រះសីហនុ ប្រមាណ ៨០នាក់។

សូមអានបន្ត....

លោកជំទាវ សឿ សុជាតា និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការ ប្រើប្រាស់ផលិតផលថ្នាំជក់

កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការ ប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង

នាព្រឹកថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

សូមអានបន្ត....