ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥០០០នាក់។

សូមអានបន្ត....

ធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ត្រូវបានយកទៅដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ ធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ត្រូវបានយកទៅដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ។ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន លើកកម្ពស់សោភ័ណភាព និងទីក្រុងស្អាត ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

សូមអានបន្ត....

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ មានចំនួនជាង ៦០០០០នាក់

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ មានចំនួនជាង ៦០០០០នាក់។កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាក្រុមកីឡាករ សមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាក្រុមកីឡាករ សមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....