ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំសំរុង និងឃុំអណ្តូងថ្ម ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។

សូមអានបន្ត....

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង និងឃុំជើងគោ ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ​លោក​ សុខ​ នី​ អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ​លោក​ សុខ​ នី​ អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បច្ចុប្បន្នជាជំនួយការផ្ទាល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រេសិត ព័ត៌មាន-សោតទស្សន៍ ប្រចាំមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ រាជធានីភ្នំពេញ។

សូមអានបន្ត....

លោក​ ឡុង​​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក​ ឡុង​​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការផ្តល់សុពលភាព លើផែនការសកម្មភាព​បច្ចេកវិទ្យានៃគម្រោង​ វាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពដែលគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ» ក្រោមអធិបតីភាពឯកឧត្តម​ វ៉ាន់​ មុនីនាថ អគ្គនាយក​នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធ

សូមអានបន្ត....