ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក

ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់

ថ្វីត្បិតតែជំងឺគ្រុនចាញ់នៅខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន

រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនិងដំណើរការរៀបចំប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការចូលរួមពីអភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទូទាំងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុ

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុស្តីពីការគ្រប់គ្រង និងបង្ការពិការភាពភ្នែក ឆ្នាំ២០២២-២០៣០” ដែលមានគោលបំណងចម្បង គឺប្រមូលធាតុចូលបន្ថែមទៀតដើម្បីបញ្ចប់សេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៅក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។

សូមអានបន្ត....