ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការស្ថាបនាជីកកប់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ក្នុងបំពង់ក្រោមដីប្រវែង១០,៨៤៣ គីឡូម៉ែត្រ

រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការស្ថាបនាជីកកប់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ក្នុងបំពង់ក្រោមដីប្រវែង១០,៨៤៣ គីឡូម៉ែត្រ សម្រាប់គម្រោងអ៉ីនត្រាណិតតេជោ ក្នុងក្របខណ្ឌគម្រោងបណ្តាញអ៉ីនត្រាណិតរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្សផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិសារអាហារសាមគ្គីអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ល្ងាចថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង្សផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិសារអាហារសាមគ្គីអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារឃ្វីនកូ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម តំណាងរាស្រ្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង

រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋាន ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៦០៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមអានបន្ត....

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សូមជម្រាបជូនថា ចំពោះការចុះណែនាំអប់រំប្រជាពលរដ្ឋនៅពេលនេះ គឺពួកគាត់មានការយល់ដឹង ដោយបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS)

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS) ស្តីពីសេដ្ឋកិច្ច ឌីជីថល តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ។

សូមអានបន្ត....