ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពឈូសកាយខ្សាច់ ដើម្បីចាក់ទប់គល់ស្ងាវ និងលុបជង្ហុកដែលច្រោះដាច់ដោយទឹកភ្លៀង​

នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពឈូសកាយខ្សាច់ ដើម្បីចាក់ទប់គល់ស្ងាវ និងលុបជង្ហុកដែលច្រោះដាច់ដោយទឹកភ្លៀង​នៅតាមបណ្តោយឆ្នេរអូរត្រេះ កុំឱ្យបាក់រលំចូលសមុទ្រដោយសាររលកបោកបក់នាំយកខ្សាច់ហូរចូលទៅសមុទ្រ ហើយធ្វើឱ្យគល់ស្ងាវឬសឡើងលើប្រឈមនឹងខ្យល់បោកបក់រលំចូលទៅសមុទ្រ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣

រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពដែលជាសមាជិកសមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ សិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

សូមអានបន្ត....