ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងលោក Cui Wei អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា)

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា) ដោយមានការចូលរួមពីប្រតិភូខេត្តជាំងស៊ូ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់​ ឧស្សាហកម្ម ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងទេសចរណ៍ក្នុងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ប្រមាណ ៦០ក្រុមហ៊ុន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានការិយាល័យដនសភក្រុង ស្រុក និងមេឃុំ ចៅសង្កាត់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាព នៃការសាងសង់ផ្ទះ ជូនអតិថិជន ស្ថិតនៅក្នុងបុរីវីអាយភី

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាព នៃការសាងសង់ផ្ទះ ជូនអតិថិជន ស្ថិតនៅក្នុងបុរីវីអាយភី ស្ថិតឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ​ នៅស្រុកព្រៃនប់

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ (សម្រាប់ការចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធ)ស្ថិតនៅភូមិព្រៃនប់១ ភូមិព្រៃនប់២ ភូមិព្រៃនប់៣ ភូមិបត់សិរមាន់ និងភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ Westerdam

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ Westerdam ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....