ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារលិខិតរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព

សូមអានបន្ត....

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) ទំហំ ៩៧ហិកតា ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សូមបងប្អូនដកខ្លួន​ ដោយធ្វើការចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់នាពេលខាងមុខនេះ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា បានដឹកនាំក្រុមការងារមន្ទីរជំនាញខេត្ត ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩”

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) បានដឹកនាំក្រុមការងារមន្ទីរជំនាញខេត្ត រួមមានលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរផែនការ និងតំណាងមន្ទីរសុខាភិបាល ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩” ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៨ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS)

ព្រឹកថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS) ស្តីពីអគ្គិសនី ឧស្សាហកម្មគីមី និងប្រេង តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ។

សូមអានបន្ត....