ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃម្ហូបអាហារ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខេត្តព្រះសីហនុ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខេត្តព្រះសីហនុ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីវាស់ស្ទង់កម្រិតគុណផលកីឡា និងជាការលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតតាមស្តង់ដារតំបន់ ដែលមាន ៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិច ៧ប្រភេទកីឡា ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ខាងមុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន​ ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុងព្រះសីហនុ​ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា​ ឱ្យបានសមរម្យ​នៅពីខាងមុខទីតាំងរបស់បងប្អូន​ឱ្យបានគ្រប់ៗគ្នា

សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន​ ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុងព្រះសីហនុ​ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា​ ឱ្យបានសមរម្យ​នៅពីខាងមុខទីតាំងរបស់បងប្អូន​ឱ្យបានគ្រប់ៗគ្នា និងរៀបចំលំនៅដ្ឋាន​-អាជីវកម្មបងប្អូនឱ្យបានស្អាតជាប្រចាំ​ ដោយតុបតែងលម្អភ្លេីងពណ៌​ ដាំផ្កា ឬសម្ភារៈផ្សេងៗ​ ឱ្យបានសមរម្យ​ ជាពិសេសត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច​ ដេីម្បីត្រៀមធ្វេីជាម្ចាស់ផ្ទះនៅក្នុងពិធីបុណ្យសមុទ្រលេីកទី៩​ ជុំទី៣​ ឆ្នាំ២០២២​ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតជាងគេ​ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ​ នាចុងឆ្នាំនេះ។

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបៀបវារៈ

ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបៀបវារៈ ១.ផ្សព្វផ្សាយសេចក្តីសម្រេចលេខ០៥៥/២២ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ២.របាយការណ៍វិឌ្ឍនភាព នៃការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា

សូមអានបន្ត....