ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និង​លោក​ជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីចាក់ព្រះ​ (​សិតព្រះ​)​ រូបសំណាកព្រះថោងនាងនាគ

នៅវេលាម៉ោង​ ២៣ និង៤៥នាទី​យប់ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និង​លោក​ជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីចាក់ព្រះ​ (​សិតព្រះ​)​ រូបសំណាកព្រះថោងនាងនាគ តភ្ជាប់​គ្នាបានរួចរាល់​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងអំពូលបំភ្លឺសួនច្បារវិមានឯករាជ្យ

វេលាម៉ោង ០៨ និង៤០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងអំពូលបំភ្លឺសួនច្បារវិមានឯករាជ្យ ដើម្បីត្រៀមទទួលភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហម

រសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ ចំនួន ៣៥៧នាក់ នៅអនុវិទ្យាល័យសម្ដេចឪ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម ជា ជេដ្ឋ អញ្ជើញសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍនៅឃុំកែវផុស រយ:ពេល ៥ឆ្នាំ

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា អញ្ជើញសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍនៅឃុំកែវផុស រយ:ពេល ៥ឆ្នាំ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល និងទស្សនកិច្ចតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក

នៅវេលាម៉ោង០៨ យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក។ គិតត្រឹមម៉ោង០១ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានដោយជោគជ័យ។

សូមអានបន្ត....