ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន

ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការអាចារ្យ តាជី យាយជី ក្មួយៗយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម​ វង្ស​ ផាណាត​ និងឯកឧត្តម​ គួច​ ចំរើន​ បានអញ្ជើញដឹកនាំប្រតិភូខេត្ត​ព្រះសីហនុ​ គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត​ ទេព វង្ស

នៅព្រឹក​ថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញដឹកនាំប្រតិភូខេត្ត​ព្រះសីហនុ​ គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត​ ទេព វង្ស ដែលព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥:៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ​។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​សួរសុខទុក្ខ​ ឯកឧត្តម​ ហ៊ាង​ និន​

នៅព្រឹក​ថ្ងៃទី០១ ខែមីនា​ ឆ្នាំ​២០២៤​ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​សួរសុខទុក្ខ​ ឯកឧត្តម​ ហ៊ាង​ និន​ ជាសមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ​១៧៩ (​ពេទ្យ​ធំ​)​។

សូមអានបន្ត....

អបអរសាទរ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម លេខ២ និងជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”

អបអរសាទរ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម លេខ២ និងជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងលោក ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤

រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ អង្គការដៃគូរនៅមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។

សូមអានបន្ត....