ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ណុះ ស្លេស អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាឆ្នាំ២០២២

ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិការក្រសួងអប់រំ ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាឆ្នាំ២០២២ នៅឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ទិវាជាតិ នៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ទិវាជាតិ នៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សម្តែងនូវក្តីសោកស្តាយ និងចងចាំមិនភ្លេចចំពោះសោកនាដកម្ម និងការឈឺចាប់នានា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ចំនួន៩៣៣នាក់ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍន ដែលក្រុមហ៊ុនបានវិនិយោគនាពេលកន្លងមក។

សូមអានបន្ត....