ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូបឱ្យកាន់មុខ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូប ឱ្យ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១-២០២២

រសៀលថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១-២០២២ នៅសាលាអនុវិទ្យាល័សសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារ

យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការស្ថាបនាជីកកប់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ក្នុងបំពង់ក្រោមដីប្រវែង១០,៨៤៣ គីឡូម៉ែត្រ

រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការស្ថាបនាជីកកប់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ក្នុងបំពង់ក្រោមដីប្រវែង១០,៨៤៣ គីឡូម៉ែត្រ សម្រាប់គម្រោងអ៉ីនត្រាណិតតេជោ ក្នុងក្របខណ្ឌគម្រោងបណ្តាញអ៉ីនត្រាណិតរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....