ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្ត។

សូមអានបន្ត....

លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គួច ចំរើន អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ

នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការសាខាកាកបាទក្រហមកម្ពជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានយុវជនកាកបាទក្រហមមកពីខេត្តចំនួន ៧ មានដូចជា ខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៣៤នាក់។

សូមអានបន្ត....

សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមបោះជំរំលើកទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឆ្នេរថ្មបីដុំ

នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបោះជំរំលើកទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា មកពីខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៤០នាក់។

សូមអានបន្ត....

លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ស្រុកព្រៃនប់ ប្រតិភូមកពីបណ្តាខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យវាលរេញ។

សូមអានបន្ត....