ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញទស្សនកិច្ចលើនាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន

ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញទស្សនកិច្ចលើនាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន PNS TAIMUR Warship (F-262) ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងធ្វើការដុតបំផ្លាញចោលនូវ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយ

ព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ សង្កាត់ និងលោក លោកស្រីជាស្មៀនឃុំ-សង្កាត់។

សូមអានបន្ត....

ស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលេីសកលលោក​ ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ

ស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលេីសកលលោក​ ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ​។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តប្រុងប្រយ័ត្ន​ការពារខ្លួន​ និងរក្សាអនាម័យ​ បរិភោគអាហារឆ្អិនល្អ​ ព្រមទាំងចៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា​ឬសត្វ​ (រស់​ឬស្លាប់)។ សូមអានអត្ថបទខាងក្រោម​ ដេីម្បីបង្កេីនការយល់ដឹង​ និងចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា​៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់

កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនជាតិ-អន្តរជាតិមកពីរាជធានីភ្នំពេញ និងសាធារណរដ្ឋកូរ៉េទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់នៅសាលាបឋមសិក្សាចំការកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....