ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តាប់បទបង្ហាញស្តីពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តាប់បទបង្ហាញស្តីពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT)។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន

ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅផ្នែកខ្លះនៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការលើកកម្ពស់វិស័យសេវាសង្គមនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ និងលោក ង្វៀន លឿនជ្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក ង្វៀន លឿនជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតសម័យសង្រ្គាមនៅកម្ពុជា កិច្ចប្រជុំរៀបចំធ្វើនៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអដស៍ចំនួន ៣១៨នាក់ នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានកិត្តិយសសាខា មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

សូមអានបន្ត....