ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុនអចលនទ្រព្យ PHU CHONG

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុនអចលនទ្រព្យ PHU CHONG នៅទីក្រុងរ៉ាចយ៉ា ខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡឹម​ មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយ:ពេល៣ឆ្នាំ (២០១៩-២០២១)

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡឹម​ មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយ:ពេល៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅឆ្នាំបន្ត(២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) នៅខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមអានបន្ត....

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទស្សនកិច្ចសិក្សានៅមូលដ្ឋានសង្កាត់នៃទីក្រុងរ៉ាចយ៉ា ខេត្តគៀនយ៉ាង។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសកលវិទ្យាល័យគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម

ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសកលវិទ្យាល័យគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍កម្ពុជាដែលកំពុងសិក្សា

សូមអានបន្ត....

រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ទស្សនកិច្ចក្នុងទីក្រុងរ៉ាចយ៉ា ខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមអានបន្ត....