ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)

ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ដែលមានទីតាំងនៅឆ្នេររាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក

ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល អាជីវករ ព្រមទាំងសមាជិក សមាជិកានៃអង្គវេទិកាដែលបានចូលរួមនៅក្នុងបរិវេណសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការត្រៀមសម្រួលដំណើរទស្សនកិច្ចភ្ញៀវទេសចរណ៍ចំនួន ៤,៦០០ នាក់

ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការត្រៀមសម្រួលដំណើរទស្សនកិច្ចភ្ញៀវទេសចរណ៍ចំនួន ៤,៦០០ នាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជាជាមួយនាវាទេសចរណ៍ចំនួន ៨គ្រឿងតាមច្រកទ្វារកំពុងផែអន្តរជាតិខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុង

សូមអានបន្ត....