ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឯម ភាព អភិបាលរងខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា មកបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្នើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ

រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្នើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ មានទីតាំងនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាលប្រជុំសាលាគុណខេត្តព្រះសីហនុ និងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ ឆ្នាំ២០២២

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាលប្រជុំសាលាគុណខេត្តព្រះសីហនុ និងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ពេជ្រគីរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំង២៩។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងការប្រកួតផ្តាច់ព្រ័តជើងឯកប្រចាំខេត្តព្រះសីហនុ ដើម្បីឈានទៅចូលរួមប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងការប្រកួតផ្តាច់ព្រ័តជើងឯកប្រចាំខេត្តព្រះសីហនុ ដើម្បីឈានទៅចូលរួមប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣នាពេលខាងមុខ នៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....