ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឃាង ភារម្យនាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើរបស់អាជីវករលក់ដូរនៅផ្សារលើ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឃាង ភារម្យនាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើរបស់អាជីវករលក់ដូរនៅផ្សារលើ ឈ្មោះ អ៊ុក ចាន់ធឿន, អ៊ុក ថាម, នេន ស្រីឯក, អ៊ិន សុខុន, សែស រ៉ាវី និងហ៊ី រ៉េត ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នើសុំអន្តរាគមន៍ឱ្យពួកគាត់អាចលក់ដូរនៅកន្លែងដើមវិញ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា

ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដេីម្បីពិនិត្យ​ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដេីម្បីពិនិត្យ​ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លីដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​​ ក្រោមអធិបតី​​ភាព​ ​ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ។

សូមអានបន្ត....

ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨

ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....