ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំចៅសង្កាត់ ដោយមានស្មៀនឃុំសង្កាត់ជាសេនាធិការ។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់កុមារពិការ និងកំព្រា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ

រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់កុមារពិការ និងកំព្រា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន

ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ និងក្រុមកីឡាបាល់ទាត់សាលាដំបូងខេត្តព្រះសីហនុ

រសៀលថ្ងៃសៅរ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ និងក្រុមកីឡាបាល់ទាត់សាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីពាក់ព័ន្ធ នាំយកអំណោយជាសំលៀកបំពាក់ ថ្នាំសង្កូវ និងថវិកាមួយចំនួនពីសប្បុរសជនជាតិ និងអន្តរជាតិ

ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីពាក់ព័ន្ធ នាំយកអំណោយជាសំលៀកបំពាក់ ថ្នាំសង្កូវ និងថវិកាមួយចំនួនពីសប្បុរសជនជាតិ និងអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៧៦ គ្រួសារនៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....