ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ

ព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នៅទីស្នាក់ការគយ និងរដ្ឋាករទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមចុះពិនិត្យលើទីតាំងជាក់ស្តែងករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន ៦គម្រោង

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមចុះពិនិត្យលើទីតាំងជាក់ស្តែងករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន ៦គម្រោងស្ថិតក្នុងឧទ្យានជាតិសមុទ្រព្រះសីហនុ«រាម» ដែលដឹកនាំដោយឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីតំបន់អភិវឌ្ឍមជ្ឈមណ្ឌលទំនេីបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជេីងទឹក

ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីតំបន់អភិវឌ្ឍមជ្ឈមណ្ឌលទំនេីបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជេីងទឹក​ ស្ថិតនៅស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេច​ពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។  

សូមអានបន្ត....

លោក​ មីន​ កុម្ភៈ​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញអមដំណើរឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​​ រ៉ែ​ និង​ថាមពល ចុះពិនិត្យនិងដាក់ឱ្យដំណេីរការម៉ាស៊ីនផលិតអគ្គិសនីដេីរដោយធ្យូងថ្ម​(កម្លាំង៣៥0kv)

ព្រឹកថ្ងៃទី​០៦​ ខែតុលា​ ឆ្នាំ២០២២​ លោក​ មីន​ កុម្ភៈ​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញអមដំណើរឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​​ រ៉ែ​ និង​ថាមពល ចុះពិនិត្យនិងដាក់ឱ្យដំណេីរការម៉ាស៊ីនផលិតអគ្គិសនីដេីរដោយធ្យូងថ្ម​(កម្លាំង៣៥0kv) ជាការសាកល្បង​ របស់ក្រុមហ៊ុន​ ហ័រទាន​ ស្ថិតនៅភូមិ​២​ ឃុំកំពេញ​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​​។

សូមអានបន្ត....