ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ អរុណាចំនួន ១០០ កេស

រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ អរុណាចំនួន ១០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត។ លោកស្រីហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ថ្លែងអំណរគុណ លោកជំទាវ សុខាគង ពីសី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អរុណាកូ ខូអិលធីឌី ដែលបានឧបត្ថម្ភទឹកពិសាបរិសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត។

សូមអានបន្ត....

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

សូមអានបន្ត....