ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ

អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុយើងសង្កេតឃើញថាមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអនៅតាមអាគារស្ថាប័ន និងលំនៅឋានរៀងៗខ្លួនបានល្អស្អាត និងមានសណ្តាប់ធ្នាប់ សាកសមជាទីក្រុងទេសចរណ៍។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ ២០២២ នៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១០៧.៣៧១នាក់

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១០៧.៣៧១នាក់។កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលិកថែទាំសួនច្បារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះបាញ់ទឹកស្រោចស្មៅ និងដើមឈើនៅតាមសួនច្បារនានា ក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

បុគ្គលិកក្រុមហ៊ុនKSWM បានចុះរើសំរាមនៅតាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលិកក្រុមហ៊ុនKSWM បានចុះរើសំរាមនៅតាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុ ដើម្បីចូលរួមសម្អាតអនាម័យ បរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុង។ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមចូលរួមថែរក្សាអនាម័យ បរិស្ថានរបសយើងទាំងអស់គ្នា។

សូមអានបន្ត....