ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពី ការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣

រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពី ការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកឆ្នាំ២០២២ ជាមួយ អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងភាគីម្ចាស់សំណើ តាមរយៈប្រព័ន្ធប្រជុំ zoom។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ ជាគណៈអធិបតីក្នុងកម្មវិធី នឹកភ្នែកនឹងវាស់កំហើញជូនសិស្សានុសិស្សនិងបុគ្គលិកសិក្សានៅវិទ្យាល័យស្ទឹងហាវ

ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ ជាគណៈអធិបតីក្នុងកម្មវិធី នឹកភ្នែកនឹងវាស់កំហើញជូនសិស្សានុសិស្សនិងបុគ្គលិកសិក្សានៅវិទ្យាល័យស្ទឹងហាវ។ ពិធីនេះធ្វើឡើងដើម្បីពិនិត្យសុខភាពភ្នែក កាត់វ៉ែនតា និងបញ្ហាសុខភាពភ្នែកដទៃទៀត ដោយអ្នកជំនាញមកពី មន្ទីរសុខាភិបាលនិងអង្គការហ្វ្រេតហូឡូ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ នៅផ្សារលើ និងផ្សារពាណិជ្ជកម្

ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ (មឹក បង្គា សណ្តែកបណ្តុះ ស្ពៃជ្រក់ ខ្ញីហាន់ ត្រីងៀត ឆៃពៅ សាច់ក្រក មឹកក្រៀម ) នៅផ្សារលើ និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពផលិតផលម្ហូបអាហារដែលតាំងលក់លើទីផ្សារ មុនកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើ

សូមអានបន្ត....