ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ជម្រាបមក លោក ជ័យ ឬទ្ធី អាសយដ្ឋានផ្ទះលេខ២៣ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ជម្រាបមក លោក ជ័យ ឬទ្ធី អាសយដ្ឋានផ្ទះលេខ២៣ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

សូមអានបន្ត....

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគាំទ្រដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយចែកជាវេនសម្រាប់មន្ត្រីអប់រំ អ្នកគ្រូ លោកគ្រូទូទាំងខេត្តព្រះសីហនុ ចំនួន ១.៦០៤នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អភិបាលរង ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ វិទ្យាស្ថានUPDIS និងក្រុមជំនាញការ សរុប ៩៥ នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២

រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកកំពង់សីលា។

សូមអានបន្ត....