ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការត្រៀមសម្រួលដំណើរទស្សនកិច្ចភ្ញៀវទេសចរណ៍ចំនួន ៤,៦០០ នាក់

ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការត្រៀមសម្រួលដំណើរទស្សនកិច្ចភ្ញៀវទេសចរណ៍ចំនួន ៤,៦០០ នាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជាជាមួយនាវាទេសចរណ៍ចំនួន ៨គ្រឿងតាមច្រកទ្វារកំពុងផែអន្តរជាតិខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុង

សូមអានបន្ត....

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រី បានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដង្ហែយកទៅកសាងព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល

ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រី បានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដង្ហែយកទៅកសាងព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីបុណ្យផ្ការនេះបានប្រារព្ធធ្វើនៅសួនច្បារវិមានឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដង្ហែទៅកាន់ព្រះអង្គធំទឹកធ្លាក់ភ្នំតារាល ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។

សូមអានបន្ត....

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រីបានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី)

រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនិងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រីបានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដើម្បីកសាងព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីបុណ្យផ្កានេះបានប្រារព្ធធ្វើនៅសួនច្បារវិមានឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១.ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ២.ត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ៣.បុណ្យផ្កាសាមគ្គី។

សូមអានបន្ត....