ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការបំពេញពិន្ទុសូចនាករពានរង្វាន់សេវាសង្គម រខ-១ កសខ-១ ឃស-១

ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការបំពេញពិន្ទុសូចនាករពានរង្វាន់សេវាសង្គម រខ-១ កសខ-១ ឃស-១ និងផ្ទៀងផ្ទាត់ឯកសារគាំទ្រ សម្រាប់ធានាដល់ការធ្វើសុពលភាពទិន្នន័យ ស្របតាមនីតិវិធី និងពេលវេលាកំណត់ ដោយមានការចូលរួមពីគ.ក.ស.ក ខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករង ទីចាត់ការចំណុះរដ្ឋបាលខេត្ត គ.ក.ស.ក ក្រុង ស្រុក ស្មៀនឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ

រសៀលថ្ងៃអាទិត្យ ៤រោជ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានសមាជិកសមាគមចូលរួមចំនួនជាង ៣០០នាក់។

សូមអានបន្ត....

សារលិខិតអបអរសាទរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

សារលិខិតអបអរសាទរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសាលពិព័រណ៍គម្រោង Platinum Coast ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចំរុះទី១ ស្ថិតនៅឃុំរាម

នារសៀលថ្ងៃសៅរ៍ ៣រោជ ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសាលពិព័រណ៍គម្រោង Platinum Coast ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចំរុះទី១ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក និងភ្ញៀវកិត្តិសយជាច្រើនរូបទៀត។

សូមអានបន្ត....