ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន

រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដោយមានការនិមន្តចូលរួមពីព្រះសង្ឈ សីលវន្ត សីលវតី ពុទ្ធបរិស័ទ និងសិក្សានុសិស្សបានចូលរួម។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តព្រះសីហនុ

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ និងអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានណែនាំឱ្យទីចាត់ការ មន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត ពិនិត្យទីតាំងកម្សាន្តមួយចំនួនសម្រាប់បង្កសប្បាយ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជំនួបប្រជុំជាមួយលោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជំនួបប្រជុំជាមួយលោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងនៅភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group បានជម្រាបជូនថា រយៈពេលបីឆ្នាំ ដែលលោកមិនបានមកកម្ពុជាដោយសារជំងឺ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក

ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។​ លោក Gu Cui ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានមានប្រសាសន៍លើកឡើងថា ការផលិតចេញសំបកកង់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា

រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ។

សូមអានបន្ត....