ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិន ក្នុងវេទិកា «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគសហគ្រិនកម្ពុជា-ចិន»

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិន ក្នុងវេទិកា «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគសហគ្រិនកម្ពុជា-ចិន» ដែលបានរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចសហការពីសមាគម ហឺហឺហួយ (Hehehui) នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅសណ្ឋាគារ អោកវូដ ព្រីមៀរ ភ្នំពេញ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកតា លី ទៀន អាយុ ៩៤ឆ្នាំ ដែលត្រូវជាជីតារបស់ឯកឧត្តម សោម ពិសិដ្ឋ

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកតា លី ទៀន អាយុ ៩៤ឆ្នាំ ដែលត្រូវជាជីតារបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាន ស្ថិតនៅភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគម HEHEHUI សាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគម HEHEHUI សាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនិងពាណិជកម្ម សេដ្ឋកិច្ច វិនិយោគ ការទូត និងវប្បធម៌ កម្ពុជា-ចិន នៅសណ្ឋាគារឯករាជ្យ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ជីវិតជា CEO» ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន រដ្ឋា លីឌើរស៊ីប ឯ.ក (Rotha Leadership) នៅសណ្ឋាគារ ឆ្នេរសុខា។ លោកអភិបាលរងបាន លើកឡើងថា ជីវិតជាCEO ដែលដឹកនាំក្រុមហ៊ុន និងជីវិតមន្ត្រីបំរើប្រជាពលរដ្ឋគឺមិនខុសគ្នាទេ ពោលគឺយើងត្រូវការជាចាំបាច់

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ដល់ មន្រ្តីសម្របសម្រួលថ្នាក់ខេត្ត មន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ នៅមន្ទីរផែនការខេត្តព្រះសីហនុ។

សូមអានបន្ត....