ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ឡេ តាន់ កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ចូលជួបពិភាក្សាការងារ

រសៀលថ្ងៃព្រហស្បត្តិ៍ ១រោជ ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ឡេ តាន់ កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ចូលជួបពិភាក្សាការងារ និងជូនពររដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ។

សូមអានបន្ត....

ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលរួមលើកកម្ពស់ជីវភាពបងប្អូនសិប្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសប្រមូលទិញក្អមខ្មែរ

ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលរួមលើកកម្ពស់ជីវភាពបងប្អូនសិប្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសប្រមូលទិញក្អមខ្មែរ សម្រាប់ប្រើប្រាស់នៅក្នុងការលេងល្បែងប្រជាប្រិយខ្មែរចំនួន ៩៥០ក្អម ចាប់ពីពេលនេះរហូតដល់គ្រប់ចំនួន។ អាស្រ័យហេតុនេះ ចំពោះបងប្អូនសិប្បករទាំងឡាយដែលមានលទ្ធភាព អាចដឹកជញ្ជូនក្អមមកផ្គត់ផ្គង់នៅខេត្តព្រះសីហនុ សូមប្រញាប់ធ្វើការទំនាក់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤

រសៀលថ្ងៃពុធ ១៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៤៩ ដោយចាក់ក្រាលដីល្បាយថ្មប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតក្នុងឃុំសាមគ្គី

ព្រឹកថ្ងៃអង្គារ ១៤កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសាឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៤៩ ដោយចាក់ក្រាលដីល្បាយថ្មប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកព្រៃនប់ មេឃុំ និងប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចួលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ១៣កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចួលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ លើកទី១ នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីក្រុមការងារចុះជួយខេត្តព្រះសីហនុ និងសាសនិកឥស្លាមចូលរួម ៤០០នាក់។

សូមអានបន្ត....