Home / ព័ត៌មានទូទៅ / ពិធីសម្ពោធការតាំងពិពណ៍ពាណិជ្ជកម្ម ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៧-២០១៨

ពិធីសម្ពោធការតាំងពិពណ៍ពាណិជ្ជកម្ម ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៧-២០១៨

ខេត្តព្រះសីហនុ៖ សភាជាណិជ្ជកម្មខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍តាំងពិពណ៍ពាណិជ្ជកម្ម ក្នុងឪកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល រយះពេល៣ថ្ងៃ  គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៧ នៅឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្ត និងលោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។
លោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា ការរៀបចំព្រឹត្តិកសរណ៍តាំងពិពណ៍ពាណិជ្ជកម្មខេត្តព្រះសីហនុ លើកទី៦នេះ មានស្តង់ចំនួន១៥០ បានដាក់តាំងលក់ផលិតផលមានដូចជា ភេសជ្ជះគ្រប់មុខ សំលៀកបំពាក់ គ្រឿងសំណង់ ម្ហូបអាហារ គ្រឿងអលង្កា គ្រឿងអគ្គីសនី សម្ភារះផ្ទះបាយ ផលិតផលថែរក្សាសុខភាព និងសេវាកម្មទេសចរណ៍ជាដើម ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុអញ្ជើញបើកសម្ពោធកាត់ខ្សែបូរការតាំងពិពណ៍ពាពិជ្ជកម្មខេត្តព្រះសីហនុ នៅឆ្នេរឯករាជ្យស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយគូសបញ្ជាក់ថា សម្រាប់ការតាំងពិពណ៍ពាណិជ្ជកម្មឆ្នាំនេះ គឺជាលើកទី៦ ដែលសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ និងមានការចូលរួមពីវិស័យឯកជន បានរៀបចំឲ្យមានព្រឹត្តការណ៍នេះឡើង ដើម្បីអបអរសាទរឪកាសបុណ្យឆ្លងឆ្នាំសកល ២០១៧ ឈានចូល២០១៨នាពេលខាងមុខ ។ ហើយព្រឹត្តការណ៍នេះបានក្លាយជាព្រឹត្តិ ការទេសចរណ៍ដ៍សប្បាយរីករាយ ក្នុងឪកាសឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ និងបានបង្ហាញអំពីភាពជាដីគូរវាងរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៍សម្បុបែបរបស់ខេត្តព្រះសីហនុ និងរួមចំណែកការអភិវឌ្ឍខេត្ត ដែលធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនគួរឲ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើឡើង ក្នុងនោះប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន ២,០១០ដុល្លាអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៧,៩ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យអត្រាភាពក្រីក្របានចុះមកនៅត្រឹម ១៣,៧៣ភាគរយ ប៉ុណ្ណោះ ។

ឯកឧត្តម យន្ត មីន បានបន្តថា ខេត្តព្រះសីហនុ ជាខេត្តមួយសម្បុរទៅដោយធន ធានធម្មជាតិ និងជាប៉ូលសេដ្ឋកិច្ចដ៍សំខាន់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានធនធានធម្មជាតិតំបន់ឆ្នេរ លើគោក និងជីវះចម្រុះក្នុងទឹកនៃខេត្តព្រះសីហនុ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ដ៍ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក និងកម្សាន្តបានយ៉ាងច្រើនកុះករ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធិនាមថា ឆ្នេរសមុទ្រកម្ពុជា ជាតារារះនាទិសនារតី ។ ហើយសង្ឃឹមថា ការតាំងពិពណ៍ពាណិជ្ជកម្មលើកទី៦ នៅខេត្តព្រះសីហនុ ក្នុងឪកាសអបអរសាទបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ និងទទួលបានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមានការកើនឡើងជាងឆ្នាំកន្លងមកជាក់ជាមិនខាន ៕

(រូបភាពនិងអត្ថបទដោយក្រុមគេហទំព័តនិង ងូ សុមុនី)

ny ny1 ny2 ny3 ny4 ny5 ny6 ny7 ny8 ny9 ny10 ny11 ny12 ny13 ny14 ny15