Home / ព័ត៌មានទូទៅ / ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨

ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨

ខេត្តព្រះសីហនុ៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ខាងមុខនេះ ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្ត រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ១២កើត ដល់ថ្ងៃ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៧ នៅរមណីយដ្ឋានឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនេះ អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដែលបាននិងកំពុងជំរុញយ៉ាងសកម្ម ក្នុងការតុបតែងលំអភ្លើងពណ៌ ផ្ទាំងទស្សនីយភាពទេសចរណ៍ និងរៀបចំកែលំអហេដ្ឋានរចនាសម្ព័ន្ធនានាក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ ជាពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។

ព្រឹត្តិការណ៍នេះ នឹងមានការប្រគុំតន្ត្រីកម្សាន្តពីសំណាក់តារាចម្រៀងល្បីៗ ការតាំងពិព័រណ៌ពាណិជ្ជកម្ម មានម្ហូបអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ រួមនឹងផលិតផលទេសចរណ៍ និងសកម្មភាពកីឡាកម្សាន្តលើទឹក-ឆ្នេរ ជាពិសេសនៅថ្ងៃបញ្ចប់ទី៣១ នឹងមានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដើម្បីថ្លែងសារជូនពរ និងរាប់ថយក្រោយ (Count Down) បាញ់កាំជ្រួច រួមនឹងការបង្ហោះប៉េងប៉ោងចំនួន២០១៨ ដើម្បីទទួល/អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០១៨។

shv_festival-2018welcome-to-shvwelcome-to-shv1welcome-to-shv2welcome-to-shv4n7n11n13n14n15n16welcome-to-shv5welcome-to-shv6welcome-to-shv7welcome-to-shv8welcome-to-shv9n8n9n10%e1%9f%a2new-year2018 new-year20181 new-year20182