Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្រ្កាបការជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅសង្កាត់លេខ១

ករណីបង្រ្កាបការជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅសង្កាត់លេខ១

សង្កាត់លេខ១៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៥និង៣០នាទី កម្លាំងអធិការនគរបាល ក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែល បានប្រព្រឹត្តនៅ ចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ គឹម ប្រុស ភេទប្រុស ឆ្នំាកំណើត ១៩៩៥ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិពង្រ ឃុំពង្រ ស្រុកស្ទូង ខេត្តកំពង់ធំ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ ជាងផ្សារដែក
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងដកហូតរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
-ចំពោះករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយ ។ LSP

drug1