Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្រ្កាបការជួញដូរ និងរក្សាទុកគ្រឿងញៀន នៅចំណុចចំការដូងប្រេង ស្រុកព្រៃនប់

ករណីបង្រ្កាបការជួញដូរ និងរក្សាទុកគ្រឿងញៀន នៅចំណុចចំការដូងប្រេង ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ករណីទី១: -កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង១៥ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  មួយកន្លែង ដែលបានប្រព្រឹត្តនៅនៅចំណុចចំការដូងប្រេង ស្ថិតក្នុង ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១ឈ្មោះ លី ហ៊ួរ ហៅក្រៅហ៊ួរ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ/សញ្ជាតិ ខ្មែ
ស្រុកកំណើតៈ ភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង
ទីលំនៅបច្ចុប្បន្នៈ មិនពិតប្រាកដ
មុខរបរៈ កម្មករ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ថ្មី)
 អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន
-ពីបទៈ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.០៩ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ករណីទី២
-កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០០និង០០នាទី កម្លាំងអធិការនគរបាលក្រុង
ព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបាន
ប្រព្រឹត្តនៅចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់
រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ ម៉ៅ ឃ្លីន ភេទប្រុស ឆ្នំាកំណើត ១៩៩១ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ស្រុកកំពង់ត្រាច ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ១សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៣ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៣៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ករណីទី៣
-កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០០.៣០ នាទី កម្លាំងអធិការនគរបាល
ក្រុងព្រះសីហនុបានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបាន
ប្រព្រឹត្តនៅចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់
រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ គួន ភ័ក្តិ ភេទប្រុស ឆ្នំាកំណើត ១៩៩០ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ភូមិពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កម្មកររោងចក្រ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៤ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៩ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
២ឈ្មោះ ស៊ន យឿន ភេទប្រុស ឆ្នំាកំណើត ១៩៩២ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិត្រពាំងរមាស ឃុំដំណាក់សុក្រំ ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ស្នាក់នៅបណ្តោះអាសន្ន ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ កម្មករសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

-ចំពោះករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយ ។ LSP

d1 d2 d3 d4