Home / ព័ត៌មានទូទៅ / ពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តលៀវនីង

ពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តលៀវនីង

សាលាខេត្ត៖ កាលពីល្ងាចថ្ងៃទីព្រហស្បតិ៍ ទី០៤រោច ខែមិគសិរ ឆ្នាំរកា នស្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុមានប្រារព្ធ ពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ច សហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត លៀវនីង ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូ ខេត្ត លៀវនីងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពចំនួន១៤រូប ដឹកនាំដោយលោក ពីង ជីកាង អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្ត លៀវនីង ហើយតំណាងដែលចូលរួមចុះហត្ថលេខាមាន លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ពីង ជីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយសភាប្រជាជនខេត្ត លៀវនីង។ នៅលើកំណត់ហេតុស្ដីពីការទំនាក់ទំនងមិត្តភាពនិងកិច្ចប្រតិបត្តិការរវាងខេត្តទាំងពីរនេះ ដោយអនុលោម លើគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្ដីពីការទំនាក់ទំនងនិងចងសម្ព័ន្ធភាពការទូតរវាងប្រទេសទាំងពីរ(កម្ពុជា -ចិន) និងដើម្បីពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចការប្រតិបត្តិការរវាងខេត្តទាំងពីរ និងផ្អែកតាម កិច្ចពិភាក្សារវាងភាគីទាំងពីរខេត្តលៀវនីង និងខេត្តព្រះសីហនុ បានព្រមព្រៀង គ្នាក្នុងការចុះហត្ថលេខាលើកំណត់ហេតុនេះ ចំនួន៤គឺ ៖
mou8

១ ភាគីទាំងពីរឯកភាពពង្រឹងការផ្លាស់ប្ដូរទំនាក់ទំនងមិត្តភាពដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរដោយអនុវត្តតាមគោលការណ៍សមធម៌ និងផ្ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ឱសថស្ថាន និងវប្បធ័ម។
២ ភាគីទាំងពីរនឹងផ្ដល់ការគាំទ្រចាំបាច់នានាដល់អង្គភាពពាក់ព័ន្ធនិងវិស័យឯកជនដើម្បីឈានទៅដល់ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាង ខេត្តទាំងពីរ។
៣ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃខេត្តទាំងពីររក្សាការទំនាក់ទំនងនិងពិគ្រោះយោបល់ឲ្យបានទៀងទាត់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមករបស់ភាគីទាំងសងខាង។
៤ ភាគីទាំងពីរ អាចពិគ្រោះយោបល់ បន្ថែមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលពុំទាន់មានចែងនៅលើលិខិតនេះ។
នៅក្នុងចំណាត់អារម្មណ៍ របស់គណៈអធិបតី ខេត្តទាំងពីរនៃប្រទេសទាំងពីរបានបង្ហាញឲ្យឃើញថាឆ្លងតាមការទំនាក់ទំនងរវាងខេត្តលៀវនីង និង ខេត្តព្រះសីហនុបានបង្កើតឲ្យមានភាពល្អប្រសើរឡើងក្នុងការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងបង្កើតឱកាសឲ្យពាណិជ្ជកររួមគ្នាដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ ក៍ដូចជាវិស័យផ្សេងៗទៀត
អោយកាន់តែប្រសើរឡើង៕ LSP

mou5 mou4 mou6 mou7 mou9 mou10 mou11 mou12