Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្រ្កាបការជួញដូរគ្រឿងញៀន នៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

ករណីបង្រ្កាបការជួញដូរគ្រឿងញៀន នៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

សង្កាត់លេខ៤៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០២ និង ៥០នាទី កម្លាំងជំនាញការិយាល័យ នគរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ (ប្រុស) រួមជាមួយវត្ថុតាងនិង សម្ភារៈចាប់យកបានដូចខាងក្រោម៖
១ឈ្មោះ ជីវ ដាលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ត កំពត
ទីលំនៅបច្ចុប្បនៈ ក្រុម២ ភូមិ១ សង្កាត់២ ក្រុង/ខេត្ត ព្រះសីហនុ
មុខរបរៈ ជាងភ្លើង
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-ទោសពីមុនៈ ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៥ ឆ្នាំ
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៥៦ ក្រាម( ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង

-ចំពោះករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយ ។ LSP

drug-%e1%9e%93%e1%9e%93