Home / ព័ត៌មានទូទៅ / ពិធីបិទសន្និបាតសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ

ពិធីបិទសន្និបាតសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីនៅក្នុង ពិធីបិទសន្និបាតសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ក្រោយដំណើរការរយៈពេល២ថ្ងៃរួចមក ក្រោមវត្តមាន ឯកឧត្តមយន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ គណៈអធិបតីកត់សម្គាល់ឃើញថាក្រុមការងារ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបាននឹងបន្តធ្វើសកម្មភាពចុះតាមមូលដ្ឋានដោយឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការតស៊ូខិតខំព្យាយាមប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជំនះនូវរាល់ឧបសគ្គ ឬបញ្ហាលំបាកនានាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញបេសកកម្មការងារបណ្ដុះបណ្ដាល វិស័យធំៗចំនួន ៤គឺ:
១- ការងារសង្គម និងសប្បុរសធម៌
២- អប់រំ និងកីឡា
៣- ការងារវប្បធម៌ និងសាសនា
៤- ការធ្វើអនាម័យ និងបរិស្ថាន

លើសពីនេះទៅទៀតសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងគោលដៅរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាកាត់បន្ថយនូវអំពើហឹង្សាក្នុងគ្រួសារ និងសង្គម៕TR

(អត្ថបទនិងរូបភាព ដោយក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)

k1k2 k3 k4 k5 k6 k7 k8