Home / ព័ត៌មានទូទៅ / វគ្គបណ្តុះបណ្តាល ស្តីពីពិធីការ និងបដិសណ្ឋារកិច្ច នៅរដ្ឋបាលខេត្តព្រះសីហនុ

វគ្គបណ្តុះបណ្តាល ស្តីពីពិធីការ និងបដិសណ្ឋារកិច្ច នៅរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំបើកនូវវគ្គបណ្តុះបណ្តាល ពិធីការ និង បដិសណ្ឋារកិច្ច ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដោយមាន ឯកឧត្តម កែរ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ ធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះលោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរទៅដល់សិក្ខាកាមទាំងអស់អោយយកចិត្តទុកដាក់ស្តាប់ និងចោទជាសំណួរផ្សេងៗដើម្បីស្រាយនូវចម្ងល់ផ្សេងៗ ដែលជាប់ទាក់ទង រួមទាំងងាយស្រួលក្នុងការប្រតិបត្តិនាពេលក្រោយប្រកបដោយភាពរលូន មានប្រសិទ្ឋភាព និងក្រមសីលធម៏។ ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ ដែលស្មើនឹង២១ ម៉ោង ក៏មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមផងដែរ។

ក្នុងនោះដែរ ឯកឧត្តមគ្រូឧទ្ទេស បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងមានគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងការអនុវត្តការងារអោយមានភាពត្រឹមត្រូវ ស្អាតល្អ ប្រកបទៅដោយការទទួលស្គាល់ មានឋានានុក្រម ក្បួនខ្នាត ថ្លៃថ្នូរ ស៊ីវីល័យ បង្ហាញនូវអរិយធម៏ដ៏ខ្ពង់ខ្ពស់។ ឯកឧត្តម បានបន្តថាខេត្តព្រះសីហនុ ជាខេត្តដំបូងគេហើយដែលបានផ្ទួចផ្តើមគំនិតរៀបចំវគ្គបណ្តាលនេះឡើងក្នុងចំណោមខេត្តដទៃទៀត ហើយឯកឧត្តម បានសង្កេតឃើញ និងកោតសសើរដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសឯកឧត្តមអភិបាលខេត្ត ដែលមានគំនិតផ្ទួចផ្តើមបង្កើតឯកសណ្ឋានមន្រ្តីរាជការសាលាខេត្ត ដ៏សមរម្យនេះឡើង៕ LSP
(រូបភាព និងអត្ថបទដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

protocol protocol1 protocol2protocol3 protocol4 protocol5 protocol6 protocol7 protocol8 protocol9protocol22