Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្តីពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ ខេត្តព្រះសីហនុ

កិច្ចប្រជុំ ស្តីពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ វគ្គ២ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ។

នាឱកាសនោះដែលលោកសុខ សុគន្ឋ ក៏បានបង្ហាញប្លង់ទីតាំងដែលត្រូវអភិវឌ្ឍន៍ និងទីតាំងដែលរងការប៉ះពាល់ ទៅដល់អាជីវកម្មដែលបានចូលរួមក្នុងពិធីនេះ។

តាមកិច្ចប្រជុំមានគោលបំណងចង់ឱ្យបងប្អូនអាជីវករទាំងអស់ដែលរងផលប៉ះពាល់នៅតាមទីតាំងនានាតាមបណ្តាលផ្លូវអូរត្រេះ អូរឈើទាលចូលរួមធ្វើការវិភាគទានដោយស្មគ្រ័ចិត្ត។ ជាចុងក្រោយតាមការសាកសួរទៅលើបញ្ហាមួយចំនួនរួចមក បងប្អូនអាជីវករក៏បានទទួលយកនូវលិខិតឯកសារដើម្បីបំពេញចូលរួមធ្វើការវិភាគទានដោយស្មគ្រ័ចិត្ត ក្រោមស្មារតីទទួលខុសត្រូវខ្ពស់។ LSP
(រូបភាព និងអត្តបទដោយក្រុមគេហទំព័រ)

1 2 3 4