Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំកសាងផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្មក្នុងខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំកសាងផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតិអោយលោក កាវ៉ាក ហាក់សុន អគ្គនាយក នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍតំបន់ទីប្រជុំជន នៃសាធារណរដ្ឋកូរ៉េព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ រួមទាំងមន្ត្រីពាក់ព័ន្ឋនានា ជាពិសេសមន្ត្រីនៃមន្ទីរនគរូបនីយកម្មខេត្តព្រះសីហនុ និងសមាជិកនៃក្រុមការងារភាគីកូរ៉េ។ ក្នុងគោលបំណងពិភាក្សាការងារស្តីអំពី ការរៀបចំកសាងផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្មក្នុងខេត្តព្រះសីហនុ ដែលជួយរៀបចំក៏សាងផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសបើកអង្គប្រជុំឯកឧត្តមអភិបាលខេត្តបានថ្លែងអំពីការងារលម្អិត លើគម្រោងរៀបចំកសាងប្លង់គោលខេត្តដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត និងការអភិវឌ្ឍនានាក្នុងខេត្តព្រះសីហនុទាំងមូល។ LSP
(រូបភាព និងអត្ថបទដោយ ៖ សម្បត្តិ សុគន្ឋ)

me1 me2 me3 me4 me5 me6 me7 me8