Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈវីដេអូផ្សាយផ្ទាល់ពីវិមានសន្តិភាព រាជធានីភ្នំពេញ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈវីដេអូផ្សាយផ្ទាល់ពីវិមានសន្តិភាព រាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ហ៊ាង និន សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈវីដេអូផ្សាយផ្ទាល់ពីវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

របៀបវារៈដែលលើកយកមកពិភាក្សាមានដូចជា ៖
១)សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
២) សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ។
៣)បញ្ហាផ្សេងៗ ៖សំណើសុំការយស់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១- កិច្ចព្រមព្រាងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធនានា និងពន្ធលើប្រាក់ចំណូល។
៣.២- កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៣- កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌិពើរតួន នៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៤- កិច្ចព្រមព្រៀងរវាងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៥- ធម្មនុញ្ញមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី(ADPC)៕ LSP

(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)

video-meeting video-meeting1 video-meeting2 video-meeting3