Home / ព័ត៌មានទូទៅ / សាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ

សាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ (ដីទំហំ២.២២០ ម៉ែត្រការ៉េ) ដែលត្រូវដាក់ជួលអោយក្រុមហ៊ុន  RPB INVESTMENT Co.,Ltd តាមតម្លៃទីផ្សាជាក់ស្តែងក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះក៏បានពិភាក្សាទៅលើបញ្ហាពីរយៈពេលនៃការចុះកិច្ចសន្យាជួល និង តម្លៃ ដើម្បីកំណត់អោយបានច្បាស់លាស់ទៅតាមកំណត់ហេតុដែលបានប្រជុំការពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ។
ជាចុងក្រោយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពទៅតាមកំណត់ហេតុការប្រជុំពីលើកមុន ប៉ុន្តែសុំកែសម្រួលត្រង់ចំនុចកិច្ចការរដ្ឋបាល(ត្រង់ចំនុចការបង់ប្រាក់ចូលមកថ្នាក់ខេត្ត កែទៅជាបង់ប្រាក់ចូលទៅថ្នាក់ជាតិវិញដោយបង់ទៅតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។ 

គួរបញ្ជាក់ផងដែរថា ទីតាំងដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគស្ថិតនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ LSP
(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)

1 2 3 4 5 6