Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរោងចក្រ WEGC

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរោងចក្រ WEGC

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយកម្មករនិយោជិត នៅរោងចក្រ WEGC មានសកម្មភាពសេដ្ឋកិច្ច ដេរកាបូប  មានកម្មករនិយោជិកសរុបចំនួន ៥៣០ នាក់។
នាឱកាសនោះដែលឯកឧត្តមក៏បានសាកសួរនូវសុខទុក្ខ កម្មករនិយោជិត ទាំងអស់និងបានផ្តាំផ្ញើនូវប្រសាសន៏ល្អ មួយចំនួនបន្ថែម និងបានថ្លែងរំលឹកនូវការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការជួបសំណេះសំណាល ជាមួយបងប្អួនកម្មករ កម្មករនិយោគជិតចំនួន ១១លើកកន្លងមក ដែលបានជួបកម្មករនិយោជិតសរុប ១០៨,៥៨១ នាក់ ដែលមកពី៥៤១រោងចក្រ។

ស្របពេលនោះដែរមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សហការយ៉ាងល្អជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ និងព្យាបាលសុខភាព ជូន កម្មករ-កម្មការិនី ដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសនានា ក្នុងខេត្តព្រះសីហនុ បន្ថែមពីលើនោះដែលឯកឧត្តមក៏បានសំនូមពរអោយកម្មករនិយោគជិតរួមគ្នារក្សាការងារ និងបង្កើនការងារ នឹងបានអោយលើកឡើងនូវបញ្ហានានាមកដោះស្រាយ។ LSP

(រូបភាព និង អត្ថបទដោយ៖ សម្បត្តិ)

1 2 3 4 5 6 7 8 9 10 11