Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ ធ្វើអនាម័យបរិស្ថាននៅតំបន់ទំនប់រលក

ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ ធ្វើអនាម័យបរិស្ថាននៅតំបន់ទំនប់រលក

ខេត្តព្រះសីហនុ៖ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអ្នកគ្រប់មន្ទីរអង្គភាព អ្នកអនាម័យរបស់ក្រុមហ៊ុនKSWM ដឹកជញ្ជូនសំរាមក្នុងខេត្តព្រះសីហនុ និងប្រជាពលរដ្ឋជាច្រើនកុះករ ដើម្បីរើសសំរាម និងប្រមូលសំរាមនៅផ្លូវទំនប់រលក ក្នុងគោលបំណងសំអាតអនាម័យនៅតំបន់នោះ និងអោយក្រុមហ៊ុនKSWM ជញ្ជូនសំរាមចេញទីកាន់ទីលានចាក់សំរាម។

នាឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់បង ប្អូនទាំងអស់ដែលបានចូឡរួមយ៉ាងច្រើនកុះករ រួមទាំងបានសំនូមពរដល់បងប្អូនទាំងអស់សូមកុំយកសំរាមបោះចោលពាសវាល ពាសកាល សូមចូលរួមគ្នាបង់ថ្លៃសេវាកម្មដល់ក្រុមហ៊ុនដឹកញ្ជួនសំរាម សូមជៀសវាងកាយកសំរាមទៅចោលជាគំនរគ្មានសណ្តាប់ធ្នាប់ដែលបះពាល់ដល់បរិស្ថានយ៉ាងខ្លាំង និងសូមយោគយល់អធ្យាស្រ័យចំពោះបញ្ហាខាងលើនេះ តែទោះជាយ៉ាងណាយើងទាំងអស់គ្នានឹងខិតខំបន្តសកម្មភាពដើម្បីវឌ្ឍនភាពខេត្តព្រះសីហនុយើង។ LSP

(រូបភាព អត្ថបទដោយសម្បត្តិ)

waste waste1 waste2 waste3 waste4 waste5 waste6 waste7 waste8 waste9 waste10 waste11