Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ និងរកដំណោះស្រាយចំពោះអាជីវកម្មកាស៊ីណូ ក្នុងខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ និងរកដំណោះស្រាយចំពោះអាជីវកម្មកាស៊ីណូ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមជាគណៈអធិបតីក្នុង
កិច្ចប្រជុំស្តីអំពី ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ និងរកដំណោះស្រាយអំពីការធ្វើអាជីវកម្មកាស៊ីណូ ក្នុងខេត្តព្រះសីហនុ៖

នាឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមបានឱ្យតំណាងកាស៊ីណូទាំងអស់លើកឡើងអំពីបញ្ហាប្រឈមនិងបញ្ហានានា និងចម្ងល់ផ្សេងៗ
ដែលក្នុងនោះតំណាងកាស៊ីណូបានលើកឡើងនៅក្នុងអង្គប្រជុំរួមមាន៖ បញ្ហាសំរាម, បញ្ហាដីខ្សាច់,នៅផ្លូវតោពីរ ជាពិសេសនៅកំពង់សោមស៊ីធី, បញ្ហាការប្រព្រឹត្តបទល្មើសចាប់ជំរិតតាម Online, បញ្ហាចរាចរណ៍ដោយមានឡានបើកល្បឿនលឿនភាគច្រើនជាជនជាតិចិន។

ជាចុងក្រោយ ឯកឧត្តម បានសំនូមពរដល់ភាគីកាស៊ីណូ មានដូចជា៖ ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា,មានបញ្ហាអ្វីសូមពិភាក្សាជាមួយឯកឧត្តមផ្ទាល់ ឫតាមលេខទូរស័ព្ទ, សន្តិសុខត្រូវសហការជាមួយអជ្ញាធរខេត្ត, សូមបំពេញលក្ខខណ្ឌទាំង ១០ ពាក់ព័ន្ធនឹងភាពស្របច្បាប់នៃអាជីវកម្មកាស៊ីណូ, បញ្ហាទីតាំងប្រកបអាជីវកម្មកាស៊ីណូ, ជួយបរិច្ចាកសំអាតអនាម័យ និងរួមចំណែកថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានាដែលមាននៅក្នុងខេត្តព្រះសីហនុ ។ LSP

(រូបភាពនិងអត្ថបទ ដោយ សម្បត្តិ – សុគុណ)

m1 m2 m3 m4 m5 m6 m7 m8