Home / ព័ត៌មានទូទៅ / មន្ត្រីរាជការសាលាខេត្ត រួមនឹងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ ធ្វើបុណ្យកឋិនសាមគ្គីដង្ហែ..

មន្ត្រីរាជការសាលាខេត្ត រួមនឹងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ ធ្វើបុណ្យកឋិនសាមគ្គីដង្ហែ..

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយនិងគណៈកម្មការ អាចារ្យវត្តពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាធ្វើបុណ្យកឋិនសាមគ្គីមួយ ដើម្បីដង្ហែរទៅវេរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តព្រៃនប់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយកម្មវិធីបុណ្យនេះ ប្រារព្វពិធីនិមន្តព្រះសង្ឃចំរើនព្រះបរិត្តនៅ ក្នុងបរិវេនសាលាខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃ១រោជខែអស្សុចឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ និង បានធ្វើពិធីដង្ហែរទៅវេរប្រគេនព្រះសង្ឃវត្តព្រៃនប់នៅព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៧។

ជាមួយនឹងការបំពេញកុសលក្នងវិស័យព្រះពុទ្ធសាសនាប្រគេន្រ័យចិវរនិងសម្ភារះបរិក្ខាកឋិនប្រគេន ព្រះសង្ឃតាមពុទ្ធានុញ្ញាតិអង្គកឋិនទាននេះ មានគោលបំណងដើម្បីប្រមូលបច្ច័យទុកជួយកសាង សមិទ្ធិផលព្រះពុទ្ធសាសនាក្នុងវត្តនេះ ជាបន្តទៀត រួមជាមួយពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាកន្លងមក។

kathen-festival

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាដោយសារវត្តព្រៃនប់គឺជាវត្តមួយចំណាស់ជាងគេក្នុងស្រុកព្រៃនប់នេះ ដែលមានទីតាំងនៅក្នុងឃុំព្រៃនប់ក្នុងនោះដែលមានការ
ទ្រទ្រង់វត្តនេះគឺពឹងផ្អែកទៅលើពុទ្ធបរិស័ទចំណុះ ជើងវត្តតាមរយះទិដ្ឋភាពជាក់ស្ដែង ដើម្បីជួយកសាងវត្តព្រៃនប់អោយមានការវិវត្តរីកចំរើនដូច បណ្ដាវត្តដ៍ទៃទៀតនៅតាមតំបន់ទីប្រជុំជននោះ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានមូលមតិជាមួយ ថ្នាក់ដឹកនាំ ក្នុងខេត្តព្រះសីហនុ បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ប្រមូលបច្ច័យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គឺនេះ បានចំនួន១៤២.០០០.០០០រៀល រួមនិងបច្ច័យពុទ្ធបរិស័ទចំណុះជើងវត្តមានចំនួនជាង២៦លានរៀលក្នុង នោះបច្ច័យដែលបានមកពីសាលាបានទុកប្រគេនព្រះសង្ឃក្នុងវត្តព្រៃនប់នេះមានចំនួន ៥០.០០០.០០០ រៀល និងបច្ច័យមួយចំណែកទៀតសម្រាប់ប្រគេនព្រះសង្ឃចំនួន១០វត្តផ្សេងទៀត៕TR

លោក ខេង សីហា

kathen-festival3 kathen-festival4 kathen-festival5 kathen-festival6 kathen-festival7 kathen-festival8 kathen-festival9 kathen-festival1 kathen-festival2 kathen-festival10