Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណីចោរកម្មចំនួន ២នាក់ ស្ថិតនៅក្រុម១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

បង្រ្កាបករណីចោរកម្មចំនួន ២នាក់ ស្ថិតនៅក្រុម១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

សង្កាត់៤៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង០០នាទី កម្លាំងជំនាញ ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានទទួលជនសង្ស័យ ០២ នាក់  ពីកម្លាំងជំនាញការិយាល័យព្រហ្មទ័ណ្ឌ កម្រិតស្រាល ដែលបានបង្រ្កាបចោរកម្ម ស្ថិតនៅក្រុម១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ដែលកំពុងប្រព្រឹត្តបទល្មើស កាន់កាប់-រក្សាទុក និងប្រើប្រាស់ ដោយខុស ច្បាប់នូវសារធាតុញៀន ដែលមានរាយលំអិតឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ វ៉ាន់ មាន ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈភូមិ១ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូម១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈបុគ្គលិកខ្សែកាប
កម្រិតវប្បធម៌ៈ ថ្នាក់ទី០៧ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈ កាន់កាប់-រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
២ឈ្មោះ សុខ យំាង ហ្គោ ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈសង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈរត់ម៉ូតូឌុប
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៣ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈ កាន់កាប់-រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៧២ ក្រាម (ទម្ងន់សុទ្ធ)
-ម៉ូតូ ចំនួន ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ។

drug%e1%9f%a1