Home / ព័ត៌មានទូទៅ / គណៈប្រតិភូប្រទេសចិន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលលខេត្ត

គណៈប្រតិភូប្រទេសចិន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលលខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយគណៈប្រតិភូប្រទេសចិនដឹកនាំដោយ MR. DENG Gang, Director Division of International Cooperation ចូលជួបសម្តែងការគួរសម និងពិភាក្សាលើវិស័យវិនិយោគនាខេត្តព្រះសីហនុ។

នាឱកាសនោះឯកឧត្តម យន្ត មីន ក៏បានថ្លែងប្រាប់ទៅដល់គណៈប្រតិភូឲ្យបានដឹងអំពីសក្តានុពលនៃខេត្តព្រះសីហនុ និងវិស័យហេដ្ឋារចន្នាសម្ព័ន្ឋក្នុងខេត្តព្រះសីហនុទាំងមូលទៅដល់ MR. DENG Gang។ តបនាឱកាសនោះដែលMR. DENG Gang, Director Division of International Cooperation ក៏បានថ្លែងនូវចំណាប់អារម្មណ៏ក្នុងក្រុមការងារដែលមានចំពោះការវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបឹកកង្កែបផ្ទាល់។ 

ជាចុងក្រោយMR. DENG Gang, Director Division of International Cooperation ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានអនុញ្ញាត្តិអោយក្រុមការងារបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ LSP
(រូបភាព និងអត្ថបទដោយ សម្បត្តិ)

l1 l2 l3 l4 l5